និស្សិតនៃសាកលវិទ្យាល័យ Idaho ចំនួន ៤ នាក់បានស្លាប់ដោយ “ឧក្រិដ្ឋកម្មតណ្ហា”
Breaking News

និស្សិតនៃសាកលវិទ្យាល័យ Idaho ចំនួន ៤ នាក់បានស្លាប់ដោយ “ឧក្រិដ្ឋកម្មតណ្ហា”

បណ្តាអាជ្ញាធរទាំងអស់កំពុងស្វែងរកភស្តុតាងចំពោះអ្វីដែលបានកើតឡើងនៅឯផ្ទះមួយក្បែរបរិវេណសាកលវិទ្យាល័យ Idaho

និស្សិត ៤នាក់របស់សាកលវិទ្យាល័យ Idaho ត្រូវបានគេរកឃើញថាបានស្លាប់ក្បែរបរិវេណសាកលវិទ្យាល័យដែលមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាជា “ឧក្រិដ្ឋកម្មតណ្ហា”

លោក Art Bettge អភិបាលក្រុងម៉ូស្គូ រដ្ឋអៃដាហូបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា អាជ្ញាធរទាំងអស់កំពុងនៅតែធ្វើការស៊ើបអង្កេតនូវអ្វីដែលបានកើតឡើង ។ ក្នុងករណីនេះត្រូវបានចាត់ទុកថាជាអំពើឃាតកម្ម គាត់បន្តទៀតថាអាជ្ញាធរស្ទើរតែមិនជឿថា “ មានគ្រោះថ្នាក់អាចកើតឡើងដល់សាធារណជន ” ប៉ុន្តែបានបដិសេធមិននិយាយពីរបៀបដែលជនរងគ្រោះត្រូវបានសម្លាប់ឬថាតើជនសង្ស័យមានរូបរាងដូចម្តេច។


លោកបានបន្ថែមទៀតថា “ ជាមួយឧក្រិដ្ឋកម្មមួយនេះ វាពិបាកខ្លាំងណាស់ក្នុងការស្វែងរករឿងហេតុ”។

ប្រភព៖ The New York Times

Leave a Reply

Your email address will not be published. Required fields are marked *