និសិ្សតជនជាតិចិនជា និស្សិតបរទេសច្រើនជាងគេបំផុតដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក ទោះបីជាប្រទេសទាំង 2 មានភាពតានតឹងជាមួយគ្នាក៏ដោយ
Breaking News

និសិ្សតជនជាតិចិនជា និស្សិតបរទេសច្រើនជាងគេបំផុតដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក ទោះបីជាប្រទេសទាំង 2 មានភាពតានតឹងជាមួយគ្នាក៏ដោយ

ទិដ្ឋាការអាម៉េរិកជាង 155,000 ត្រូវបានចេញឱ្យនិស្សិត និងអ្នកប្រាជ្ញចិនចាប់តាំងពីខែឧសភាឆ្នាំ2021 ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រភពកំពូលនៃនិស្សិតអន្តរជាតិនៅសហរដ្ឋអាម៉េរិកសម្រាប់រយៈពេល 12 ឆ្នាំជាប់ៗគ្នា ទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ ។

ស្ថានទូតអាម៉េរិកនៅក្នុងទីក្រុងប៉េកាំងបាននិយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិក “នៅតែស្វាគមន៍” ចំពោះនិស្សិតចិន ទោះបីជាមានការរឹតបន្តឹងទិដ្ឋាការ និងការព្យួរដែលផ្តួចផ្តើម​ និងបន្តពីរដ្ឋបាល ត្រាំ ក៏ដោយ។

លោក Grayson Walker នាយកនៃស្ថាប័ន EducationUSA ​ បាននិយាយថា “ការចូលរួមពីមនុស្សទៅមនុស្សធ្វើឱ្យប្រទេសរបស់យើងកាន់តែសម្បូរបែប … ទស្សនវិស័យចម្រុះរបស់សិស្សមកពីបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសចិន ធ្វើឱ្យសាលារៀន និងសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិកកាន់តែប្រសើរឡើង” ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *