Asia

នាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសបានឈប់សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបង្កើនទំនាក់ទំនងជាមួយកម្ពុជា

ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា នាវាល្បាតរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសឈ្មោះ HMS Spey ដែលជានាវាល្បាតនៅសមុទ្រ បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ហើយត្រូវបានទទួលស្វាគមន៍កាលពីម្សិលមិញដោយកងទ័ពជើងទឹកកម្ពុជា

ស្ថានទូតបាននិយាយអង់គ្លេសបាននិយាយថា “វាជានាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់តាំងពីឆ្នាំ 1958 ។ ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមការប្រារព្ធខួបលើកទី 70 នៃទំនាក់ទំនងការទូតកម្ពុជា និងចក្រភពអង់គ្លេស ហើយយើងសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ”។

លោក Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានស្វាគមន៍នាវិកនៃកងទ័ពជើងទឹកអង់គ្លេសនៅកំពង់ផែក្រុងព្រះសីហនុផងដែរ។

កាលពីខែវិច្ឆិកាឆ្នាំមុន លោកឯកអគ្គរដ្ឋទូត Williams បានជួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការចូលចតរបស់នាវានេះ ។

ប្រភព ៖ Khmer Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version