នាយករដ្ឋមន្រ្តីសិង្ហបុរីឆ្លើយតបទៅនឹងការរិះគន់របស់នាយករដ្ឋមន្រ្តីថៃ រឿងសិង្ហបុរីបាន “សិទ្ធផ្ដាច់មុខ” ក្នុងការរៀបចំការប្រគុំតន្ត្រីរបស់ Taylor Swift នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
Asia Tourism

នាយករដ្ឋមន្រ្តីសិង្ហបុរីឆ្លើយតបទៅនឹងការរិះគន់របស់នាយករដ្ឋមន្រ្តីថៃ រឿងសិង្ហបុរីបាន “សិទ្ធផ្ដាច់មុខ” ក្នុងការរៀបចំការប្រគុំតន្ត្រីរបស់ Taylor Swift នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

សិង្ហបុរីបានការពារយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការផ្តល់​ថវិកាលើកទឹកចិត្តដើម្បីធានាទទួលបានការប្រគុំតន្ត្រីផ្តាច់មុខរបស់ Taylor Swift នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនិយាយថា អត្ថប្រយោជន៍សេដ្ឋកិច្ចសិង្ហបុរីនៃការធ្វើដូច្នេះលើសពីការចំណាយដែលខ្លួនផ្ដល់ឲ្យ Taylor Swift ហើយបន្ថែមថា វាគឺជាជម្រើសរបស់ Taylor Swift ដែលជ្រើសចង់សម្តែងនៅសិង្ហបុរី ។

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុងបាននិយាយនៅថ្ងៃអង្គារនេះថា “កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ហើយដូច្នេះវាបានក្លាយទៅជាការរៀបចំដ៏ជោគជ័យមួយ” ។ “ប្រសិនបើយើងមិនបានរៀបចំបែបនេះ តើ Taylor Swift នឹងមកកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ? ប្រហែលជាមិនអាចទេ»។

ការអត្ថាធិប្បាយរបស់គាត់គឺជាសារចុងក្រោយបង្អស់របស់រដ្ឋាភិបាលសិង្ហបុរីដែលបានបង្ហាញពីភាពត្រឹមត្រូវនៃការរៀបចំនេះ បន្ទាប់ពីប្រទេសជិតខាងក្នុងតំបន់ដែលបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងផ្តាច់មុខនេះ ។

កាលពីពេលកន្លងទៅនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា សិង្ហបុរីបានផ្តល់ប្រាក់ឧបត្ថម្ភដល់តារាចម្រៀងរហូតដល់ ៣ លានដុល្លារសម្រាប់ការប្រគុំតន្ត្រីនីមួយៗ ដើម្បីធានាថា Taylor Swift មិនយកប្រគុំតន្ត្រីទៅកន្លែងណាផ្សេងទៀតក្នុងតំបន់ ខណៈដែលសមាជិកសភាហ្វីលីពីន តាមសេចក្តីរាយការណ៍បានជំរុញឱ្យក្រសួងការបរទេសបង្កើន ជជែកបញ្ហាជាមួយបេសកជនសិង្ហបុរីប្រចាំប្រទេស។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *