នាយករដ្ឋមន្ត្រីប៉ូឡូញលើកទឹកចិត្តមេដឹកនាំហ្វាំងឡង់ឱ្យតស៊ូឡើង “នេះជាសិទ្ធិនៃកម្មវិធីជប់លៀង” ក្រោយមេដឹកនាំរូបនេះបានបែកធ្លាយវីដេអូជប់លៀងច្រៀងរាំ!!
Breaking News

នាយករដ្ឋមន្ត្រីប៉ូឡូញលើកទឹកចិត្តមេដឹកនាំហ្វាំងឡង់ឱ្យតស៊ូឡើង “នេះជាសិទ្ធិនៃកម្មវិធីជប់លៀង” ក្រោយមេដឹកនាំរូបនេះបានបែកធ្លាយវីដេអូជប់លៀងច្រៀងរាំ!!

នាយករដ្ឋមន្ត្រីប៉ូឡូញគាំទ្រដល់នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់ បន្ទាប់ពីគាត់ត្រូវបានរងសម្ពាធដោយសារតែវីដេអូឃ្លីបជប់លៀងមួយរបស់គាត់ត្រូវបានចែកចាយពេញបណ្ដាញទំនាក់ទំនងសង្គម ។ លោកនិយាយថា Sanna Marin មានសិទ្ធិដើម្បីប្រារព្ធពិធីជប់លៀង និងកម្មវិធីអបអរនានាជាលក្ខណៈឯកជនរបស់គាត់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

Reuters បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mathius Moravieski ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងករណីការបែកធ្លាយវីដេអូឃ្លីបរបស់លោកស្រី Sanna Marin នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់ក្នុងពិធីជប់លៀងមួយថា “នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់មានហេតុផលដែលត្រូវសម្ដែងការសប្បាយចិត្ត ព្រោះប្រទេសហ្វាំងឡង់បានចូលជាសមាជិកអង្គការអូតង់ ដូច្នេះប្រសិនបើក្នុងឱកាសនេះគាត់ផឹកវ៉ូដកាហ្វាំងឡង់បន្តិចបន្តួច ហើយច្រៀងរាំផងនោះតើមានអ្វីត្រូវខូចខាត” ។

Leave a Reply

Your email address will not be published. Required fields are marked *