នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ខកចិត្ត និងមិនអាចទទួលយកបាន រឿងចិនអភិវឌ្ឍលើកោះ Senkaku ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងក្យូតូកាលពីថ្ងៃសៅរ៍ (២១ ឧសភា) លោក Fumio Kishida បាននិយាយថា រដ្ឋាភិបាលជប៉ុនបានដាក់ការតវ៉ាជាមួយប្រទេសចិនតាមរយៈបណ្តាញការទូត ។
ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍធនធានធម្មជាតិនៅសមុទ្រចិនខាងកើត រួមទាំងតំបន់ភាគខាងលិចនៃចំណុចកណ្តាលរវាងជប៉ុន និងចិនផងដែរ ។
ចិន និងជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ និងទីបីរបស់ពិភពលោករៀងៗខ្លួន ហើយប្រជុំកោះ Senkaku (ហៅថាកោះ Diaoyu ក្នុងប្រទេសចិន) នៅសមុទ្រចិនខាងកើត គឺជាកោះដែលមានជម្លោះរវាងប្រទេសទាំងពីរ ។
ប្រជុំកោះ Senkaku បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែចិនទាមទារអធិបតេយ្យភាពលើកោះនេះ ។
ប្រភព ៖
Lianhe Zaobao