នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃអាទិត្យបានប្រកាន់យកទស្សនៈប្រុងប្រយ័ត្នខ្ពស់អំពីការស្វះស្វែងរកនូវនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើនសមត្ថភាពការពារប្រទេស ដោយការអំពាវនាវដែលធ្វើឡើងដោយគណបក្សប្រឆាំងមួយចំនួន នៅមុនការបោះឆ្នោតសមាជិកសភាតំណាងរាស្រ្ដនៅខែក្រោយ ។
លោក Kishida បាននិយាយនៅក្នុងការបង្ហាញខ្លួនរបស់លោកក្នុងកម្មវិធី Fuji TV ជាមួយមេដឹកនាំគណបក្សផ្សេងទៀតថា “ខ្ញុំមិនប្រាកដថា ការផ្លោះទៅកាន់ការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាគំនិតល្អប៉ុន្មាននោះទេ” ដោយលោកបានលើកឡើងអំពីការលំបាកក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរក្នុងវិស័យយោធា ព្រោះវាត្រូវបានកំណត់ដោយច្បាប់ថាមពលបរមាណូរបស់ប្រទេសជប៉ុន ហើយម្យ៉ាងវិញទៀតការចំណាយរបស់វាហាក់មានកម្រិតខ្ពស់ណាស់ ។
ប្រភព ៖
South China Morning Post