ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចពិភពលោកអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ 2023 នេះ
Economic World

ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចពិភពលោកអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ 2023 នេះ

ធនាគារពិភពលោកកាលពីថ្ងៃអង្គារបានបង្ហាញពីការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ 2023 របស់ខ្លួន ដែលបង្ហាញថា កម្រិតកំណើនសេដ្ឋកិច្ចពិភពលោកដែលស្ទើរតែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសម្រាប់ប្រទេសជាច្រើន ដោយសារតែឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលកាន់តែខ្លាំងក្លា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ហើយប្រទេសដែលជាម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោកកំពុងតែបង្ហាញពីភាពមិនប្រក្រតី ។

កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកក្នុងឆ្នាំ 2023 ត្រូវបានគេរំពឹងថានឹងមានកំណើន 1.7% ដែលជាកំណើនយឺតបំផុតចាប់តាំងពីឆ្នាំ 1993 មក បើមិនរាប់បញ្ចូលឆ្នាំដែលមានវិបត្តិសេដ្ឋកិច្ច 2009 និង 2020 ។

ធនាគារពិភពលោកបាននិយាយថាការធ្លាក់ចុះដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន រួមទាំងការកាត់បន្ថយយ៉ាងខ្លាំងចំពោះការព្យាករណ៍របស់ខ្លួនមកត្រឹម 0.5% សម្រាប់ទាំងសហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ អាចបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកថ្មីមួយ ។

ប្រភព ៖ Reuters

Translate by PovPech ,Edited by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *