មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាម៉េរិកម្នាក់បាននិយាយថា ទូកដឹកជនចំណាកស្រុកជាង២០នាក់បានលិចចេញពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ខណៈដែលក្រុមជួយសង្រ្គោះបាននឹងកំពុងស្វែងរកមនុស្ស 20 នាក់ដែលនៅតែបាត់ខ្លួននោះ ស្របពេលដែលព្យុះសង្ឃរា Ian កំពុងវាយប្រហាររដ្ឋផ្លរីដា ។
លោក Walter Slosar ប្រធានភ្នាក់ងារល្បាតនៅទីស្នាក់ការផ្នែកល្បាតព្រំដែនអាម៉េរិក Miami បាននិយាយកាលពីថ្ងៃពុធថា ភ្នាក់ងារអនុវត្តច្បាប់បានចាប់ផ្តើមបេសកកម្មស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីទូកបានលិច “ដោយសារអាកាសធាតុអាក្រក់” ។
លោក Slosar បាននិយាយថា ជនចំណាកស្រុកបួននាក់បានហែលនៅលើច្រាំងនៃកោះ Stock Island ក្នុងប្រជុំកោះ Florida Keys ប៉ុន្តែឆ្មាំឆ្នេរសមុទ្រអាម៉េរិកកំពុងស្វែងរកមនុស្ស 23 នាក់ផ្សេងទៀត។
ក្រោយមក ឆ្មាំឆ្នេរសមុទ្របាននិយាយថា មនុស្សបីនាក់ត្រូវបានជួយសង្គ្រោះនៅភាគខាងត្បូងនៃកោះ Boca Chica ដែលជាកោះមួយផ្សេងទៀតនៅក្នុងប្រជុំកោះ Keys ចំពេលការស្វែងរកដែលកំពុងបន្ត ។ “ពួកគេត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យក្នុងតំបន់សម្រាប់រោគសញ្ញានៃការហត់នឿយនិងខ្សោះជាតិទឹក ។
ព័ត៌មានអំពីកប៉ាល់លិចបានកើតឡើង ខណៈដែលព្យុះសង្ឃរា Ian កំពុងបោកបក់លើឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា កាលពីរសៀលថ្ងៃពុធ ជាព្យុះប្រភេទទី 4 ដែលមាន “គ្រោះថ្នាក់ខ្លាំង” ដែលនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។
ប្រភព ៖ Al Jazeera