លោក Rafael Mariano Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency-IAEA) បានសម្តែងការព្រួយបារម្ភអំពីការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian របស់អ៊ុយក្រែនអាចបង្កឲ្យមានមហន្តរាយនុយក្លេអ៊ែរ លោកបានអំពាវនាវឲ្យភាគីទាំងសងខាងបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅក្បែរតំបន់នោះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។