មានសេចក្ដីរាយការណ៍មកថា ពេលនេះបណ្ដាក្រុមហ៊ុននានាដែលមានចំណែកភាគហ៊ុននៅក្នុងទីផ្សារភាគហ៊ុនរបស់អាម៉េរិក អាចនឹងប្រកាស់ពីចំណូលចំណាយរបស់ពួកគេដែលកំពុងតែមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងចុងឆ្នាំនេះ សូម្បីតែក្រុមហ៊ុនយក្សដូចជា Target Corp., Credit Suisse កំពុងតែសម្ដែងការព្រួយបារម្ភអំពីការធ្លាក់ចុះនូវចំណូលរបស់ខ្លួនផងដែរ ។ វិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានផ្ដល់ផលប៉ះពាល់ដល់ GDP របស់ពិភពលោកយ៉ាងខ្លាំង ជាពិសេសចក្រភពអង់គ្លេសអាចនឹងមានការរីកលូតលាស់យឺតជាងគេក្នុងចំណោមប្រទេស G20 បន្ទាប់ពីប្រទេសរុស្ស៊ី ហើយបញ្ហាអតិផរណាក៏កាន់តែមានការព្រួយបារម្ភខ្លាំងផងដែរ ។
ប្រភព ៖
Bloomberg