ទីផ្សារនាំចេញនៅខែធ្នូរបស់កូរ៉េខាងត្បូងនឹងបន្តធ្លាក់ចុះ​ ដោយសារតម្រូវការរបស់ប្រទេសចិននៅតែមានកម្រិតទាប
Business Economic

ទីផ្សារនាំចេញនៅខែធ្នូរបស់កូរ៉េខាងត្បូងនឹងបន្តធ្លាក់ចុះ​ ដោយសារតម្រូវការរបស់ប្រទេសចិននៅតែមានកម្រិតទាប

ទីផ្សារនាំចេញរបស់កូរ៉េខាងត្បូងទំនងជានៅបន្តធ្លាក់ចុះ3ខែជាប់គ្នាក្នុងខែធ្នូនេះ បើតាមការស្ទង់មតិរបស់ Reuters កាលពីថ្ងៃ ពុធ ទី ២៨ ខែ ធ្នូ បានបង្ហាញថាតម្រូវការទីផ្សារពីប្រទេសចិននៅ មិនទាន់ងើបឡើងវិញឡើយ បើទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩។

ការនាំចេញទំនិញទៅក្រៅប្រទេសរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ 10.1 ភាគរយនៅក្នុងខែធ្នូធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ នោះនឹងជាខែទីបីនៃការធ្លាក់ចុះជាប់ៗគ្នា បន្ទាប់ពីបានធ្លាក់ចុះ 14 ភាគរយនៅក្នុងខែវិច្ឆិកា ដែលជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេល 2 ឆ្នាំកន្លះ និង 5.8 ភាគរយនៅក្នុងខែតុលាធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់កូរ៉េខាងត្បូងស្ថិតក្រោមសម្ពាធបន្ទាប់ពីការនាំចេញទៅកាន់ប្រទេសចិនបាន ធ្លាក់ចុះជាងនេះទៅទៀតដោយសេដ្ឋកិច្ចពិភពលោកកំពុងមានការធ្លាក់ចុះផងនោះ ដូច្នេះហើយការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងទំនងជានឹងបន្តនិន្នាការធ្លាក់ចុះសម្រាប់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ ការនាំចូលប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះក្នុងកម្រិតស្រាលជាងមុនត្រឹម 0.6 ភាគរយនៅក្នុងខែធ្នូ បន្ទាប់ពីការកើនឡើងបានរយៈពេល 24 ខែរហូតដល់ខែវិច្ឆិកានេះ។

ប្រភព ៖ CNA

Translate by PAHNA PICH

Leave a Reply

Your email address will not be published. Required fields are marked *