ទីក្រុងចំនួន២របស់ប្រទេសចិន បានធ្វើការបន្ធូរបន្ថយវិធានការប្រឆាំងនកូវីដ-១៩ បន្ទាប់ពីមានការតវ៉ាបង្កឲ្យមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករ
China Covid-19

ទីក្រុងចំនួន២របស់ប្រទេសចិន បានធ្វើការបន្ធូរបន្ថយវិធានការប្រឆាំងនកូវីដ-១៩ បន្ទាប់ពីមានការតវ៉ាបង្កឲ្យមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករ

អាជ្ញាធរនៅទីក្រុងក្វាងចូវ និងទីក្រុងឆុងឈីងរបស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតត្បិតជំងឺ COVID-19 មួយថ្ងៃបន្ទាប់ពីបាតុករនៅក្នុងទីក្រុងភាគខាងត្បូងបានប៉ះទង្គិចជាមួយប៉ូលិសចំពេលមានការតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងការរាតត្បាតនៃមេរោគឆ្លង ។

ប្រទេសចិនបានធ្វើការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរ ហើយបានធ្វើការធ្វើតេស្តទ្រង់ទ្រាយធំដែលជាផ្នែកមួយនៃគោលនយោបាយ “សូន្យ-COVID” របស់ខ្លួនដែលកំពុងបង្កកំហឹងឲ្យកើនឡើងកាន់តែខ្លាំង ។ ការដាក់កំហិតលើកូវីដត្រូវបានបន្ធូរបន្ថយនៅក្នុងផ្នែកភាគច្រើននៃពិភពលោក ។

បាតុកម្មដែលបានរីករាលដាលកាលពីចុងសប្តាហ៍ទៅកាន់ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងកន្លែងផ្សេងទៀតបានក្លាយទៅជាការបង្ហាញពីការផ្គើនជាសាធារណៈដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង ឡើងកាន់អំណាចក្នុងឆ្នាំ 2012 ។

ប្រភព ៖

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *