ថៃលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់ចិនដោយសារមិនមានម៉ាស៊ីនរបស់អាល្លឺម៉ង់ ដោយជ្រើសរើសទិញនាវាចម្បាំងជំនួសវិញ
Asia China

ថៃលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់ចិនដោយសារមិនមានម៉ាស៊ីនរបស់អាល្លឺម៉ង់ ដោយជ្រើសរើសទិញនាវាចម្បាំងជំនួសវិញ

រដ្ឋមន្ត្រីការពារជាតិថៃលោក Sutin Klungsang និយាយថា កងទ័ពជើងទឹកនឹងបញ្ជាទិញនាវាចម្បាំងចិនជំនួសនាវាមុជទឹក ដោយសារតែនាវាក្រោយៗទៀតមិនអាចមានម៉ាស៊ីនរបស់អាល្លឺម៉ង់ដូចដែលប្រទេសថៃចង់បានដំបូងឡើយ។ លោក Sutin បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តនេះមិនមានន័យថា ការទិញនាវាមុជទឹកត្រូវបានលុបចោលនោះទេ។ “គម្រោងនាវាមុជទឹកមិនត្រូវបានលុបចោលទេ ប៉ុន្តែនឹងត្រូវផ្អាកនៅក្នុងរយៈពេលជាក់លាក់មួយ។ វានឹងបន្តឡើងវិញនៅពេលដែលប្រទេសបានត្រៀមខ្លួនជាស្រេច»។

កិច្ចព្រមព្រៀងដើមដែលបានចុះហត្ថលេខាជាមួយចិនក្នុងឆ្នាំ២០១៧ សម្រាប់ទិញនាវាមុជទឹក S26T Yuan-class បានអំពាវនាវឱ្យមានម៉ាស៊ីនម៉ាស៊ូតផលិតដោយអាល្លឺម៉ង់ ប៉ុន្តែអាល្លឺម៉ង់ហាមមិនឱ្យម៉ាស៊ីនប្រភេទនេះប្រើក្នុងផ្នែករឹងយោធា និងវិស័យការពារជាតិរបស់ចិន ។ ក្រុងប៉េកាំងបានស្នើថៃដាក់ម៉ាស៊ីនផលិតដោយចិន ប៉ុន្តែថៃបានសម្តែងការព្រួយបារម្ភថា វានឹងមិនល្អគ្រប់គ្រាន់ ។

ការចរចាជាច្រើនលើកបានកើតឡើង ដោយភាគីចិនបានព្យាយាមបញ្ចុះបញ្ចូលកងទ័ពជើងទឹកថៃថា គ្រឿងម៉ាស៊ីនរបស់ខ្លួននឹងបំពេញភារកិច្ចបានល្អ ។ ទីបំផុតកងទ័ពជើងទឹកបានយល់ព្រមហើយ អតីតមេទ័ពជើងទឹក Adm Choengchai Chomchoengpaet បាននិយាយកាលពីខែមុនថា លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័តអនុរក្សជាមួយម៉ាស៊ីនផលិតរបស់ចិន ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែទទូចចង់បានម៉ាស៊ីនរបស់អាល្លឺម៉ង់ ហើយបានស្នើឱ្យកងទ័ពជើងទឹកពិនិត្យឡើងវិញនូវគម្រោងរបស់ខ្លួន ។ កងទ័ពជើងទឹកបានចេញនូវសំណើចំនួនពីរ។ មួយគឺទិញនាវាចម្បាំងដែលអាចទប់ទល់នឹងនាវាមុជទឹក ហើយមួយទៀតគឺទិញនាវាល្បាតនៅសមុទ្រ ។

លោក Sutin បាននិយាយថាលោក និងរដ្ឋាភិបាលបានជ្រើសរើសជម្រើសនាវាចម្បាំងដែលនឹងត្រូវចំណាយអស់ ១៧ ពាន់លានបាត ១ ពាន់លានបាតច្រើនជាងគម្រោងទិញនាវាមុជទឹក ។ លោកបាននិយាយបន្តថា នាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៊ីន បានពិភាក្សាជម្រើសក្នុងសប្តាហ៍នេះនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី Li Qiang ហើយក្រោយមកបានយល់ព្រមពិចារណាលើសំណើរបស់ថៃ។

Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *