ត្រឹម 20 ថ្ងៃប៉ុណ្ណោះប្រជាជនចិនប្រហែល 250 លាននាក់បានឆ្លងមេរោគកូវីដ-19
China Covid-19

ត្រឹម 20 ថ្ងៃប៉ុណ្ណោះប្រជាជនចិនប្រហែល 250 លាននាក់បានឆ្លងមេរោគកូវីដ-19

មន្ត្រីចិនបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល 250 លាននាក់ ឬ 18 ភាគរយនៃចំនួនប្រជាជនចិនបានឆ្លងមេរោគកូវីដ-19 ក្នុងរយៈពេល 20 ថ្ងៃដំបូងនៃខែធ្នូ ខណៈដែលទីក្រុងប៉េកាំងបានទម្លាក់ចោលភ្លាមៗនូវការរឹតត្បិតដែលបានទប់ស្កាត់ជំងឺនេះអស់រយៈពេលជិត 3 ឆ្នាំ ។

ការប៉ាន់ប្រមាណរាប់បញ្ចូលទាំងមនុស្ស 37 លាននាក់ឬ 2.6 ភាគរយនៃចំនួនប្រជាជនដែលបានឆ្លងកាលពីថ្ងៃអង្គារតែមួយថ្ងៃដែលត្រូវបានបង្ហាញដោយលោក Sun Yang អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់ចិននៅក្នុងសន្និសីទសុខភាពកាលពីថ្ងៃពុធ ។

លោក Sun បាននិយាយថា អត្រានៃការរីករាលដាលនៃកូវីដ-19 នៅក្នុងប្រទេសនៅតែកើនឡើង ហើយបានប៉ាន់ស្មានថាជាងពាក់កណ្តាលនៃចំនួនប្រជាជននៅទីក្រុងប៉េកាំង និងខេត្តស៊ីឈួនបានឆ្លងមេរោគនេះរួចហើយ។

ប្រភព ៖ Financial Times

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *