កម្ពុជា និងតួកគី កំពុងពិចារណាលើការបើកជើងហោះហើរត្រង់ ដើម្បីសម្រួលដល់ចលនាទេសចរណ៍រវាងប្រទេសទាំងពីរនាពេលខាងមុខ ។
គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន និង លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីកាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាម លោក ថោង ខុន កម្ពុជា និងតួកគីបានបង្កើតក្រុមការងាររួមគ្នាមួយរួចហើយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទេសចរណ៍ដែលបានចុះហត្ថលេខានៅប្រទេសទួរគីក្នុងឆ្នាំ 2018 ។
ភាគីទាំងពីរក៏បានពិនិត្យទៅលើ Green Pass ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ និងការធ្វើដំណើរក្នុងប្រទេសទាំងពីរ ។
កម្ពុជា និងតួកគី ក៏បន្តកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពធនធានមនុស្សទេសចរណ៍ និងផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។
ប្រភព ៖ ក្រសួងព័ត៌មាន