Google របស់ក្រុមហ៊ុន Alphabet (GOOGL.O) ត្រូវបានពិន័យជាប្រាក់ចំនួន 21.1 ពាន់លានរូបល (ឬស្មើនឹង 373 លានដុល្លារ) កាលពីថ្ងៃចន្ទ ដោយតុលាការទីក្រុងម៉ូស្គូ ចំពោះការខកខានម្តងហើយម្តងទៀតក្នុងការលុបខ្លឹមសារដែលរុស្ស៊ីចាត់ទុកថាជាការខុសច្បាប់ ជាពិសេសនោះគឺខ្លឹមសារ “ព័ត៌មានក្លែងក្លាយ” អំពីជម្លោះនៅអ៊ុយក្រែន ។
ទីក្រុងម៉ូស្គូ បាននិយាយថា ខ្លួនបានជំទាស់ជាយូរមកហើយចំពោះការចែកចាយមាតិកាលើបណ្ដាញទំនាក់ទំនងបរទេស ដែលបានបំពានលើការរឹតត្បឹតរបស់ខ្លួន ។ ជម្លោះនេះបានផ្ទុះឡើងយ៉ាងពេញទំហឹង ចាប់តាំងពីក្រុងម៉ូស្គូបានប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ។
ប្រភព ៖ Reuters