តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធាកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសលោកស្រី អ៊ុង ស៊ានស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចអូស្ត្រាលី Sean Turnell ឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទរំលោភលើការសម្ងាត់របស់រដ្ឋាភិបាលដែលមានទោសអតិបរមា ១៤ ឆ្នាំ ហើយអ្នកទាំងបានសារភាពថា ខ្លួនមិនមានកំហុស ។
លោកស្រី ស៊ូជី លោក Turnell និងសមាជិកមួយចំនួននៃក្រុមសេដ្ឋកិច្ចរបស់លោកស្រីស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាធិបតេយ្យ និស្សិត និងអ្នកកាសែត ។
ជ័យលាភីរង្វាន់ណូបែលលោកស្រី អ៊ុង ស៊ានស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ១៧ឆ្នាំរួចហើយ នៅក្នុងករណីដាច់ដោយឡែក ដែលភាគច្រើនទាក់ទងនឹងការចោទប្រកាន់ពីបទពុករលួយ ។ លោកស្រីបដិសេធរាល់ការចោទប្រកាន់មកលើលោកស្រី ។
ប្រភព ៖ Reuters