តម្លៃទីផ្សាររបស់ក្រុមហ៊ុនចិន Xiaomi កើនលើសក្រុមហ៊ុន GM និង Ford ក្រោយចេញលក់រថយន្តអគ្គិសនីដំបូងបានប៉ុន្មានថ្ងៃ
Business China

តម្លៃទីផ្សាររបស់ក្រុមហ៊ុនចិន Xiaomi កើនលើសក្រុមហ៊ុន GM និង Ford ក្រោយចេញលក់រថយន្តអគ្គិសនីដំបូងបានប៉ុន្មានថ្ងៃ

​ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi របស់ប្រទេសចិនបានកើនឡើងដល់ទៅ 16 ភាគរយនៅថ្ងៃអង្គារ (2 មេសា) ខណៈដែលរថយន្តអគ្គិសនីស្ព័ររបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដែលបានដាក់លក់កាលពីសប្តាហ៍មុនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ការកើនឡើងភាគហ៊ុននេះបានធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Xiaomi កើនឡើងប្រហែល​ ៧,៦ ពាន់លានដុល្លារ ​ បន្ទាប់ពីក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍បានដាក់បង្ហាញរថយន្តដំបូងរបស់ខ្លួនប្រភេទ SU7 ​។

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន​ឥឡូវនេះមានតម្លៃ ៥៥,២ ពាន់លានដុល្លារ ដែលខ្ពស់ជាងក្រុមហ៊ុនផលិតរថយន្ត​របស់អាម៉េរិក General Motors ដែលតម្លៃចំនួន ៥២,៤ ពាន់លានដុល្លារអាមេរិក និង Ford មានតម្លៃ ៥៣,១ ពាន់លានដុល្លារ។ ​

 

ក្រុមអ្នកវិភាគបាននិយាយថា ការបញ្ជាទិញសម្រាប់ SU7 របស់ក្រុមហ៊ុន Xiaomi ច្រើនខ្លាំងជាងការរំពឹងទុក ហើយអាចនឹងធ្វើឱ្យវាស្មើគ្នាជាមួយនឹងរថយន្ត Tesla Model 3 ជារថយន្ត EV លំដាប់កំពូលដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Goldman Sachs Group​. បានព្យាករណ៍ថា ការបញ្ជាទិញអាចឈានដល់ ១០០,០០០គ្រឿងនៅឆ្នាំនេះ ខណៈដែលក្រុមហ៊ុន Citigroup ​បានប៉ាន់ប្រមាណថា ការលក់ពេញមួយឆ្នាំនេះនឹងមានប្រហែល ៥៥,០០០-៧០,០០០ គ្រឿង។ ​

Reuters

Leave a Reply

Your email address will not be published. Required fields are marked *