ជប៉ុន ចិន ហ្វីលីពីន និងតៃវ៉ាន់ចេញការ​ព្រមាន​អំពី​​រលក​យក្ស​ស៊ូណាមិ ក្រោយគ្រោះរញ្ជួយ​ដី​កម្រិត​ខ្លាំង​បានអង្រួន​កោះ​តៃវ៉ាន់ ​
Asia Climate

ជប៉ុន ចិន ហ្វីលីពីន និងតៃវ៉ាន់ចេញការ​ព្រមាន​អំពី​​រលក​យក្ស​ស៊ូណាមិ ក្រោយគ្រោះរញ្ជួយ​ដី​កម្រិត​ខ្លាំង​បានអង្រួន​កោះ​តៃវ៉ាន់ ​

គ្រោះររញ្ជួយដីនៅឈូងសមុទ្រតៃវ៉ាន់ដែលមានកម្រិត 7.2 រ៉ិចទ័រ បានអង្រួនរដ្ឋធានីតៃប៉ិកាលពីព្រឹកថ្ងៃពុធ ដោយបានផ្តាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៃទីក្រុង និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់កោះភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន។

 

ស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់ បានបង្ហាញវីដេអូនៃអគារបាក់រលំមួយចំនួននៅក្នុងស្រុក Hualien ភាគខាងកើត នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សមួយចំនួនបានជាប់នៅក្នុងអគារ ។

 

យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ០៧ និង ៥៨ នាទីព្រឹក (២៣៥៨ GMT) ក្នុងជម្រៅ ១៥.៥ គីឡូម៉ែត្រ (៩.៦ ម៉ាយ) ពីឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា វាគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារលើកោះនេះក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។

 

ប្រទេសជប៉ុនបានចេញសេចក្តីណែនាំអំពីការជម្លៀសសម្រាប់តំបន់ឆ្នេរនៃខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់ ៣ ម៉ែត្រ ​ត្រូវបានគេរំពឹងថានឹងវាយប្រហារមកដល់តំបន់ធំ ៗ នៃឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដែលបានដាក់កម្រិតរញ្ជួយនៅកម្រិត ៧,៥ រ៉ិចទ័រ ។

 

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយ​​ថា ​នៅខេត្ត Fuzhou, Xiamen, Quanzhou និង Ningde ក្នុង​ខេត្ត Fujian របស់​ប្រទេស​ចិនក៏មានអារម្មណ៍រញ្ជួយដី​ផង​ដែរ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *