ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្ពុជាកើនឡើង៣៤ភាគរយកាលពីខែមករា ខណៈភ្ញៀវទេសចរថៃចូលមកកាន់កម្ពុជាច្រើនជាងគេ
Asia Tourism

ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្ពុជាកើនឡើង៣៤ភាគរយកាលពីខែមករា ខណៈភ្ញៀវទេសចរថៃចូលមកកាន់កម្ពុជាច្រើនជាងគេ

​នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន 540,023 នាក់ក្នុងខែមករា ឆ្នាំ 2024 ដែលកើនឡើង 34 ភាគរយបើធៀបនឹងពេលដូចគ្នានៃឆ្នាំ 2023 ។

របាយការណ៍បានបន្តថា ប្រជាជនថៃបានឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកកាន់កម្ពុជាច្រើនជាងគេក្នុងខែមករាឆ្នាំនេះ តាមពីក្រោយដោយប្រទេសវៀតណាម និងចិន។

របាយការណ៍បានបន្ថែមថា ជនជាតិថៃចំនួន 163,661 នាក់ វៀតណាម 85,700 នាក់ និងចិន 46.781 នាក់បានធ្វើដំណើរទៅកាន់កម្ពុជាក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើ កើនឡើង 17 ភាគរយ 33 ភាគរយ និង 87 ភាគរយរៀងគ្នា។

ប្រទេសនេះទទួលបានភ្ញៀវទេសចរបរទេសចំនួន 5,45 លាននាក់ក្នុងឆ្នាំ 2023 ដោយទទួលបានប្រាក់ចំណូលសរុបចំនួន 3.08 ពាន់លានដុល្លារអាម៉េរិក ដែលបានរួមចំណែក 7.5 ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) នេះបើយោងតាមក្រសួងទេសចរណ៍។

Xinhua 

Leave a Reply

Your email address will not be published. Required fields are marked *