ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រៀមសម្រាប់ប្រើប្រាស់បានកើនឡើងក្នុងឆ្នាំ 2022 ដោយសារការបង្កើនចំនួននុយក្លេអ៊ែររបស់រុស្ស៊ី
China Rusia USA War World

ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រៀមសម្រាប់ប្រើប្រាស់បានកើនឡើងក្នុងឆ្នាំ 2022 ដោយសារការបង្កើនចំនួននុយក្លេអ៊ែររបស់រុស្ស៊ី

យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការនៅលើពិភពលោកបានកើនឡើងនៅឆ្នាំ 2022 ដែលជំរុញភាគច្រើនដោយរុស្ស៊ី និងចិន។

នៅដើមឆ្នាំ 2023 មហាអំណាចនុយក្លេអ៊ែរផ្លូវការ និងក្រៅផ្លូវការទាំងប្រាំបួនបានកាន់ក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រៀមរួចជាស្រេចសម្រាប់ប្រើប្រាស់ចំនួន 9,576 គ្រាប់ ពោលគឺកើនឡើងពី 9,440 ឆ្នាំមុន ដែលមានថាមពលបំផ្លិចបំផ្លាញរួមគ្នាស្មើនឹងគ្រាប់បែកហ៊ីរ៉ូស៊ីម៉ាជាង 135,000 ដង ។ នេះបើយោងតាមអ្នកឃ្លាំមើលការហាមប្រាមអាវុធនុយក្លេអ៊ែរដែលបានចេញផ្សាយដោយ NGO Norwegian People’s Aid។

ប្រភព ៖ AFP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *