ចិនអះអាងថា មនុស្ស 70% នៃចំនួនប្រជាជនសរុបនៅទីក្រុងសៀងហៃបានឆ្លងកូវីដ-19
China Covid-19

ចិនអះអាងថា មនុស្ស 70% នៃចំនួនប្រជាជនសរុបនៅទីក្រុងសៀងហៃបានឆ្លងកូវីដ-19

វេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យកំពូលមួយក្នុងទីក្រុងសៀងហៃ បាននិយាយថា 70 ភាគរយនៃចំនួនប្រជាជននៃទីក្រុងដ៏ធំមួយនេះបានឆ្លងមេរោគ Covid-19 ក្នុងអំឡុងពេលនៃការកើនឡើងនៃករណីកូវីដនៅក្នុងប្រទេសចិន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ។

ការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងបានកើតឡើងបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការរឹតបន្តឹងតឹងរ៉ឹងត្រូវបានបន្ធូរបន្ថយភ្លាមៗនៅក្នុងខែធ្នូ ដោយមានការព្រមាន ឬការរៀបចំតិចតួច ហើយបានគ្របដណ្ដប់លើមន្ទីរពេទ្យ និងកន្លែងបូជាសពយ៉ាងឆាប់រហ័ស ។

លោកវេជ្ជបណ្ឌិត Chen Erzhen អនុប្រធានមន្ទីរពេទ្យ Ruijin និងជាសមាជិកនៃក្រុមប្រឹក្សាអ្នកជំនាញ Covid-19 នៅទីក្រុងស៊ាងហៃបានប៉ាន់ប្រមាណថា 70% នៃប្រជាជន 25 លាននាក់នៅក្នុងទីក្រុងប្រហែលជាបានឆ្លងកូវីដ ។

គាត់បានប្រាប់ Dajiangdong Studio ដែលជាកម្មសិទ្ធិរបស់បក្សកុម្មុយនិស្តចិនថា “ឥឡូវនេះការរីករាលដាលនៃជំងឺរាតត្បាតនៅទីក្រុងសៀងហៃគឺធំទូលាយណាស់ ហើយវាប្រហែលជាឈានដល់ 70 ភាគរយនៃចំនួនប្រជាជនដែលកើនឡើងពី 20 ទៅ 30 ដង បើធៀបក្នុងខែមេសា និងឧសភា” ។ ​

ទីក្រុងសៀងហៃបានរងការបិទខ្ទប់រយៈពេលពីរខែយ៉ាងធ្ងន់ធ្ងរចាប់ពីខែមេសា ដែលក្នុងអំឡុងពេលនោះអ្នកស្រុកជាង 600,000 នាក់បានឆ្លងមេរោគ ហើយមនុស្សជាច្រើនត្រូវបានដឹកទៅកាន់មជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ពីគេ ។

ប៉ុន្តែឥឡូវនេះ វ៉ារ្យ៉ង់ Omicron កំពុងរីករាលដាលពាសពេញទីក្រុង ហើយអ្នកជំនាញព្យាករណ៍ថាការឆ្លងនៅទីនោះនឹងឈានដល់កម្រិតកំពូលនៅដើមឆ្នាំ 2023 ។

នៅក្នុងទីក្រុងធំៗផ្សេងទៀត រួមមានទីក្រុងប៉េកាំង ធានជីន ចុងឈីង និងក្វាងចូវ មន្ត្រីសុខាភិបាលចិនបានណែនាំថា រលកបានឡើងដល់កំពូលហើយ។

ប្រភព ៖ South China Morning Post

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *