ចិន​ប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការទប់ស្កាត់ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ខណៈអាម៉េរិកនិយាយថា ខ្លួនធ្វើដូច្នេះគឺដើម្បីការពារសន្តិសុខជាតិ
China Economic

ចិន​ប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការទប់ស្កាត់ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ខណៈអាម៉េរិកនិយាយថា ខ្លួនធ្វើដូច្នេះគឺដើម្បីការពារសន្តិសុខជាតិ

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិនបានចាប់ផ្តើមប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងសហរដ្ឋអាម៉េរិកជុំវិញវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបរបស់ខ្លួន ។

សហរដ្ឋអាម៉េរិកបានអនុម័តបទប្បញ្ញត្តិដ៏ធំមួយក្នុងខែតុលាក្នុងគោលបំណងពន្យឺតល្បឿនឧស្សាហកម្ម semiconductor របស់ប្រទេសចិន ដោយជំរុញឱ្យមានការត្អូញត្អែរពីក្រុមពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិន ដែលជាបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងហ្សឺណែវបានផ្សាយថា ប្រទេសចិនចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមធ្យោបាយចាំបាច់មួយដើម្បីដោះស្រាយកង្វល់របស់យើង និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើង” ។ ចិនបានបន្ថែមថាការទប់ស្កាត់របស់សហរដ្ឋអាម៉េរិកបានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល ។
លោក Adam Hodge អ្នកនាំពាក្យការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបាននិយាយថា “យើងបានទទួលសំណើសម្រាប់ការពិគ្រោះយោបល់ពី (សាធារណៈរដ្ឋប្រជាមានិតចិន) ទាក់ទងនឹងសកម្មភាពមួយចំនួនរបស់សហរដ្ឋអាម៉េរិកដែលប៉ះពាល់ដល់ឧបករណ៍អេឡិចត្រូនិក” ។

លោក Hodge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដូចដែលយើងបានប្រាស្រ័យទាក់ទងជាមួយ សាធារណៈរដ្ឋប្រជាមានិតចិនរួចហើយ សកម្មភាពគោលដៅរបស់អាម៉េរិកទាំងនេះទាក់ទងនឹងសន្តិសុខជាតិ ហើយអង្គការពាណិជ្ជកម្មពិភពលោកមិនមែនជាវេទិកាសមរម្យដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងសន្តិសុខជាតិទេ

ពាក្យបណ្តឹងរបស់ប្រទេសចិនលើការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាម៉េរិកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់ អង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននៅក្នុងបណ្តឹងដាច់ដោយឡែកមួយផ្សេងទៀតអំពីពន្ធលោហៈរបស់ប្រទេសចិន ។

ប្រភព​ ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *