ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅធ្វើសមយុទ្ធជុំវិញកោះ​តៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះការញុះញុងរបស់សហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់
China

ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅធ្វើសមយុទ្ធជុំវិញកោះ​តៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះការញុះញុងរបស់សហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យោធាចិនបានបញ្ជូនយន្តហោះចំនួន 71 គ្រឿង និងកប៉ាល់ចំនួន 7 គ្រឿងទៅកាន់កោះតៃវ៉ាន់ ដែលជាការញុះញង់ប្រចាំថ្ងៃដ៏ធំបំផុតខណៈដែលទីក្រុងប៉េកាំងបានតវ៉ាប្រឆាំងនឹងការឃុបឃិតគ្នា និងការបង្កហេតុ ដោយកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងសហរដ្ឋអាម៉េរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចិនចំនួន 47 គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងអំឡុងពេលការបង្ហាញកម្លាំងរយៈពេល 24 ម៉ោង ។ ក្នុងចំណោមយន្តហោះរបស់ចិន មានយន្តហោះចម្បាំង J-16 ចំនួន 18 គ្រឿង យន្តហោះចម្បាំង J-1 11 គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន 6 គ្រឿង និងយន្តហោះគ្មានមនុស្សបើក ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានត្រួតពិនិត្យចលនារបស់ចិន តាមរយៈប្រព័ន្ធមីស៊ីលនៅលើដី ក៏ដូចជានៅលើនាវាកងទ័ពជើងទឹករបស់ខ្លួន ។

ប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធវាយប្រហារដោយកម្លាំងអាវុធរួមគ្នា នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ។

កងទ័ពរំដោះប្រជាជនចិនបាននិយាយថា សមយុទ្ធនេះគឺជា “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើង និងការញុះញង់របស់សហរដ្ឋអាម៉េរិក និងតៃវ៉ាន់នាពេលបច្ចុប្បន្ន ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដី”។

ប្រភព ៖ Al Jazeera

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *