នាវាពិឃាតរបស់អាម៉េរិកមួយគ្រឿង បានធ្វើដំណើរទៅជិតប្រជុំកោះ Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធ ដោយបានទាញឲ្យមានប្រតិកម្មខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង ដោយបាននិយាយថា យោធារបស់ខ្លួនបានបណ្តេញនាវាពិឃាតរបស់អាម៉េរិកមួយគ្រឿងចេញពីតំបន់ប្រជុំកោះនេះ បន្ទាប់ពីនាវានេះបានចូលដែនទឹករបស់ចិនដោយខុសច្បាប់។
សហរដ្ឋអាម៉េរិកអនុវត្តជាប្រចាំនូវអ្វីដែលខ្លួនហៅថា សេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ។ កងទ័ពជើងទឹកអាម៉េរិកបាននិយាយថា នាវា USS Benfold បានអះអាងសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Paracel ស្របតាមច្បាប់អន្តរជាតិ ។
ប្រទេសចិននិយាយថា ខ្លួនមិនបានរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ ឬការហោះហើរនោះទេ តែសហរដ្ឋអាម៉េរិកមានចេតនាបង្កភាពតានតឹង ។
បញ្ជាការទ័ពភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា សកម្មភាពរបស់កប៉ាល់អាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ដោយបានចូលដោយខុសច្បាប់ក្នុងដែនទឹករបស់ចិនជុំវិញតំបន់ Paracels ដែលត្រូវបានទាមទារដោយវៀតណាម និងតៃវ៉ាន់ផងដែរ ។
កងទ័ពចិនបានបន្តទៀតថា “ការពិតត្រូវបានបង្ហាញជាថ្មីម្តងទៀតថាសហរដ្ឋអាម៉េរិកមិនមានធ្វើអ្វីក្រៅពី អ្នកបង្កើតហានិភ័យសន្តិសុខនៅសមុទ្រចិនខាងត្បូង និងជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់នេះ ។
ប្រភព ៖ Reuters