​គូសត្រូវធំបំផុតក្នុងប្រទេសរុស្ស៊ីរបស់លោក ពូទីន​ឈ្មោះ Alexei Navalny ស្លាប់អំឡុងពេលស្ថិតនៅ​ក្នុង​គុក ខណៈលោក​ខាងលិចប្រាប់ឲ្យរុស្ស៊ី​ទទួល​ខុសត្រូវ
Rusia World

​គូសត្រូវធំបំផុតក្នុងប្រទេសរុស្ស៊ីរបស់លោក ពូទីន​ឈ្មោះ Alexei Navalny ស្លាប់អំឡុងពេលស្ថិតនៅ​ក្នុង​គុក ខណៈលោក​ខាងលិចប្រាប់ឲ្យរុស្ស៊ី​ទទួល​ខុសត្រូវ

ទណ្ឌិតឈ្មោះ Alexei Navalny  មានអារម្មណ៍មិនស្រួល បន្ទាប់ពីដើរនៅក្នុងទីធ្លាក្នុងពន្ធនាគារ និងបានដួលសន្លប់ បាត់បង់ស្មារតីភ្លាមៗ បុគ្គលិកពេទ្យរបស់ពន្ធនាគារបានមកដល់ភ្លាមៗ ហើយក្រុមរថយន្តសង្គ្រោះត្រូវបានហៅប៉ុន្តែមិនអាចជួយសង្រ្គោះទណ្ឌិតរូបនេះបានទេ នេះជាសេចក្តីថ្លែងការណ៍ស្តីពីការស្លាប់មេដឹកនាំនយោបាយ​ប្រឆាំង និងដែលជាគូប្រជែងក្នុងស្រុកដ៏ធំបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ​។ លោកត្រូវបានប្រកាសថា ស្លាប់ខណៈលោកកំពុងជាប់ឃុំឃាំងនៅពន្ធនាគារក្នុងតំបន់ Yamalo-Nenets នៃតំបន់អាកទិក ។

 

ការស្លាប់របស់លោក Navalny ដែលជាអតីតមេធាវីអាយុ ៤៧ ឆ្នាំបង្ហាញពីការបំបែកបាន​គណបក្សប្រឆាំងរុស្ស៊ីនៃមេដឹកនាំលេចធ្លោបំផុតរបស់ខ្លួន ខណៈដែលលោក ពូទីន រៀបចំសម្រាប់ការបោះឆ្នោត​ដែលនឹងអនុញ្ញាតិឲ្យលោកបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០៣០ ។

 

ការស្លាប់មេដឹកនាំប្រឆាំងនឹងលោក ពូទីន នេះបានធ្វើឲ្យ មេដឹកនាំលោកខាងលិចក៏ដូចជាប្រធានាធិបតីអាម៉េរិចេញសារថ្កោលទោស និងរិះគន់​រុស្ស៊ីជុំវិញការស្លាប់របស់លោក Navalny​ ។

 

លោក Navalny មានភាពល្បីល្បាញខ្លាំងកាលពីជាងមួយទស្សវត្សមុន តាមរយៈការចងក្រងឯកសារ និងនិយាយជាសាធារណៈអំពី​អំពើពុករលួយដ៏សម្បូរបែបក្នុងចំណោមជនឆបោក និងចោរដែលគ្រប់គ្រងប្រទេសរុស្ស៊ីរបស់លោក ពូទីន។ សម្រាប់ប្រជាជនវ័យក្មេងរុស្ស៊ីនៅទីក្រុងមួយចំនួន Navalny បានផ្តល់ក្តីសង្ឃឹមនៃអនាគតជំនួសលោកពូទីន ដែលបានបម្រើការជាមេដឹកនាំដ៏សំខាន់របស់រុស្ស៊ីយូរជាងអ្នកណាទាំងអស់ចាប់តាំងពីលោក Josef Stalin ។

 

សារថ្កោលទោសបន្តធ្លាក់មកជាបន្តបន្ទាប់ពីមេដឹកនាំប្រទេសលោកខាងលិច៖

ប្រធានាធិបតីអាម៉េរិក បៃដិនបាននិយាយថាគាត់មិនភ្ញាក់ផ្អើលទេ ប៉ុន្តែមានការខឹងយ៉ាងខ្លាំងចំពោះដំណឹងនៃការស្លាប់របស់ Navalny ។ គាត់បានក្រោកឈរឡើងដោយក្លាហានរិះគន់ចំពោះអំពើពុករលួយ អំពើហិង្សា និងអំពើអាក្រក់ទាំងអស់ដែលរដ្ឋាភិបាលពូទីនកំពុងធ្វើ” ។ “លោកពូទីនទទួលខុសត្រូវចំពោះការស្លាប់របស់ Navalny” ។

 

សហភាពអឺរ៉ុប ចាត់ទុករបបរុស្ស៊ី ជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់ដ៏សោកនាដកម្មនេះ។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បាននិយាយថា Navalny ត្រូវបាន “សម្លាប់ដោយលោកពូទីន” ។

 

ភរិយារបស់លោក Navalny គឺលោកស្រី Yulia បានប្រាប់សន្និសិទសន្តិសុខនៅទីក្រុងម៉ុយនិចថា លោកស្រីមិនអាចប្រាកដថាប្តីរបស់នាងបានស្លាប់ដោយសារតែ “ពូទីននិងរដ្ឋាភិបាលរបស់គាត់​ កុហកឥតឈប់ឈរ”  ។ “ប៉ុន្តែប្រសិនបើនេះជាការពិត ខ្ញុំចង់ឱ្យពូទីន សមាជិកទាំងមូលរបស់គាត់ មិត្តភក្តិរបស់ពូទីន រដ្ឋាភិបាលរបស់គាត់ ដឹងថាពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើចំពោះប្រទេសរបស់យើង គ្រួសាររបស់ខ្ញុំ ចំពោះប្តីរបស់ខ្ញុំ”។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *