គណបក្សសាធារណរដ្ឋចាប់ផ្ដើមការស៊ើបអង្កេតការដកទ័ពអាម៉េរិកដ៏ច្របូកច្របល់ពីអាហ្វហ្គានីស្ថានពីសំណាក់រដ្ឋបាលលោក បៃដិន
USA

គណបក្សសាធារណរដ្ឋចាប់ផ្ដើមការស៊ើបអង្កេតការដកទ័ពអាម៉េរិកដ៏ច្របូកច្របល់ពីអាហ្វហ្គានីស្ថានពីសំណាក់រដ្ឋបាលលោក បៃដិន

សមាជិកសភានៃគណបក្សសាធារណរដ្ឋបានចាប់ផ្តើមការស៊ើបអង្កេតលើភាពវឹកវរនៃការដកទ័ពរបស់សហរដ្ឋអាម៉េរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលអនុញ្ញាតឱ្យមានការកាន់កាប់ភ្លាមៗដោយពួកតាលីបង់ និងបាននាំឱ្យមានទិដ្ឋភាពនៃមនុស្សអស់សង្ឃឹមរាប់ពាន់នាក់បានសម្រុកចូលអាកាសយានដ្ឋានកាប៊ុល ដោយខ្លះតោងជាប់នឹងយន្តហោះអាម៉េរិកនៅពេលកំពុងហោះចេញដែលពួកគេរមៀលចុះពីលើមេឃមកដីវិញ ។

លោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភា បាននិយាយកាលពីថ្ងៃសុក្រថា លោកបានសរសេរទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដោយស្នើសុំឲ្យគាត់រៀបចំកំណត់ត្រា ចាប់ពីការវាយតម្លៃស៊ើបការណ៍ រហូតដល់ការប្រាស្រ័យទាក់ទងជាមួយពួកតាលីបង់ ។

លោក McCaul បាននិយាយថាវា “មិនសមហេតុផលនិងគួរឱ្យអាម៉ាស់ខ្លាំងណាស់ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅបន្តលាក់បាំងព័ត៌មានដែលទាក់ទងនឹងការដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ”។

លោកបានបន្តថា៖ ក្នុងករណីដែលរដ្ឋបាលលោក បៃដិន មានការមិនគោរពតាមការស្នើសុំនេះ គណៈកម្មាធិការនឹងប្រើប្រាស់អាជ្ញាធរដែលមានសម្រាប់ខ្លួន ដើម្បីអនុវត្តសំណើទាំងនេះតាមការចាំបាច់ រួមទាំងដំណើរការបង្ខិតបង្ខំផងដែរ»។

ទាហានអាម៉េរិកចំនួន 13 នាក់ត្រូវបានសម្លាប់នៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 នៅក្នុងការបំផ្ទុះគ្រាប់បែកនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល ខណៈដែលរដ្ឋធានីបានដួលរលំ ដោយរដ្ឋាភិបាលបានដួលរលំប៉ុន្មានថ្ងៃក្រោយមក បើទោះបីជាទឹកប្រាក់ចំនួន 2 ពាន់ពាន់លានដុល្លារត្រូវបានបូមចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលពីរទសវត្សរ៍ដោយកងកម្លាំងអាម៉េរិក និងណាតូក៏ដោយ ។

ប្រភព ៖ Al Jazeera

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *