ក្រុមហ៊ុនអាកាសចរណ៍​ AirAsia Cambodia ពន្យាពេលចាប់ផ្ដើមប្រតិបត្តិការដោយមិនបញ្ជាក់មូលហេតុ
Asia Business Tourism

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia Cambodia ពន្យាពេលចាប់ផ្ដើមប្រតិបត្តិការដោយមិនបញ្ជាក់មូលហេតុ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍កម្រិតថវិការបស់ម៉ាឡេស៊ីបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ទីប្រាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា AirAsia Cambodia ដែលគ្រោងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ ២០២៣ ឥឡូវនេះត្រូវបានលើកពេលទៅពាក់កណ្តាលឆ្នាំ ២០២៤ វិញ ។

មិនមានការបញ្ជាក់ពីហេតុផលស្តីពីការពន្យារពេលនៃការចាប់ផ្តើមប្រតិបត្តិការនេះទេ ប៉ុន្តែគេរំពឹងថាក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងចាប់ផ្តើមហោះហើរក្នុងពេលឆាប់ៗនេះ ហើយនឹងបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើរតាមអាកាសនៅក្នុងតំបន់។

ក្រុមហ៊ុន AirAsia កាន់កាប់ភាគហ៊ុនចំនួន ៥១% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ខណៈក្រុមហ៊ុន Sivilai Asia របស់កម្ពុជាកាន់កាប់ចំនួន ៤៩% ។

Flight Global

Leave a Reply

Your email address will not be published. Required fields are marked *