ក្រុមហ៊ុនអាកាសចរណ៍ Air China បានប្រកាសពីផែនការទិញយន្តហោះ Comac C919 ផលិតក្នុងស្រុកចិនចំនួន 100 គ្រឿង ដែលជាការជំរុញដ៏សំខាន់មួយដល់ក្រុមហ៊ុនផលិតយន្តហោះដែលផលិតក្នុងស្រុកដែលកំពុងស្វែងរកការប្រកួតប្រជែងជាមួយក្រុមហ៊ុន Airbus SE និង Boeing ។
កិច្ចព្រមព្រៀងនេះមានតម្លៃ ១០,៨ពាន់លានដុល្លារ ។ ក្រុមហ៊ុន Air China បាននិយាយនៅក្នុងឯកសារមួយថា ការដឹកជញ្ជូនយន្តហោះនឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយនឹងបន្តរហូតដល់ឆ្នាំ ២០៣១ ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិន ពីមុនបានបញ្ជាទិញយន្តហោះ C919 មួយក្តាប់តូចរួចហើយ។
យន្តហោះ C919 ដែលមានទំហំប្រហាក់ប្រហែលនឹងយន្តហោះ Airbus A320 និង Boeing 737 មិនទាន់ត្រូវបានអនុញ្ញាតិអោយហោះហើរដឹកអ្នកដំណើរនៅខាងក្រៅប្រទេសចិននៅឡើយ អ្នកជំនាញឧស្សាហកម្មរំពឹងថាម៉ូដែលនេះនឹងដណ្តើមចំណែកទីផ្សារក្នុងទសវត្សរ៍ក្រោយ ជាពិសេសពីក្រុមហ៊ុន Airbus និង Boeing ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Air China មានយន្តហោះជិត ៥០០ គ្រឿង រួមទាំង ២១២ គ្រឿងជាប្រភេទ A320 និង ១២៧គ្រឿងជាប្រភេទ 737 ។
Bloomberg