ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈរបស់សហរដ្ឋអាម៉េរិកដ៏ល្បីល្បាញ PepsiCo Inc បានធ្វើការវិនិយោគបន្ថែមចំនួន ៤០០ លានដុល្លារនៅក្នុងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មីចំនួនពីរដែលដំណើរការដោយថាមពលកកើតឡើងវិញនៅក្នុងប្រទេសនេះ ។ ការប្រកាសនេះបានធ្វើឡើងនៅពេលដែលគណៈប្រតិភូនៃសហគ្រាសអាម៉េរិកជាង ៦០ រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ចការងាររយៈពេល ៣ ថ្ងៃនៅប្រទេសវៀតណាមក្នុងសប្តាហ៍នេះ។
រដ្ឋាភិបាលវៀតណាមបាននិយាយថា រោងចក្រផលិតភេសជ្ជៈPepsi មួយនឹងស្ថិតនៅក្នុងខេត្តឡុងអាននឹងចំណាយប្រាក់សាងសង់ជាង ៣០០ លានដុល្លារ ហើយមួយទៀតសម្រាប់កែច្នៃម្ហូបអាហារនឹងស្ថិតនៅខេត្តហាណាម ជាមួយនឹងការវិនិយោគ ៩០ លានដុល្លារ។
PepsiCo បច្ចុប្បន្នមានរោងចក្រចំនួនប្រាំនៅទូទាំងប្រទេសវៀតណាម ។
Reuters