ក្រុមហ៊ុនផលិតអេក្រង់របស់ Iphone គ្រោងនឹងបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសវៀតណាម
Asia

ក្រុមហ៊ុនផលិតអេក្រង់របស់ Iphone គ្រោងនឹងបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសវៀតណាម

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ​ ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈឱ្យទាំង Apple ​ និង Samsung Electronics ​ គ្រោងនឹងបណ្តាក់ទុនយ៉ាងច្រើន ដើម្បីបង្កើតរោងចក្រចំនួនពីរនៅក្នុងប្រទេសវៀតណាម ។ ដោយការវិនិយោគនេះអាចមានចំនួនសរុបដល់ទៅ ៤០០ លានដុល្លារ ។

ផែនការនេះបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនបច្ចេកវិទ្យាដែលដឹកនាំដោយក្រុមហ៊ុនអាម៉េរិក Apple និងក្រុមហ៊ុនដំឡើងឧបករណ៍តៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយការពឹងផ្អែកខ្សែសង្វាក់ផ្គត់ផ្គង់នៅប្រទេសចិន ចំពេលភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន និងការរំខានផលិតកម្មដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-19 របស់ប្រទេសចិន ។

BOE កំពុងពិភាក្សាដើម្បីជួលដីរាប់សិបហិចតានៅភាគខាងជើងប្រទេសវៀតណាម ដើម្បីបន្ថែមទៅរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូង ដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics ​ របស់កូរ៉េខាងត្បូង​ ប៉ុន្តែប្រជាជននៅទីនោះបដិសេធដោយបានកំណត់ថាការចរចានេះគឺជាការសម្ងាត់ ។ ហើយ BOEក៏បានបដិសេធមិនធ្វើការបកស្រាយផងដែរ ។\

គួរឱ្យកត់សម្គាល់ដែលថា ភាគខាងជើងប្រទេសវៀតណាមក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះបានទាក់ទាញការវិនិយោគយ៉ាងសំខាន់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សជាច្រើន ដោយក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតស្មាតហ្វូន កុំព្យូទ័រ និងកាមេរ៉ា រួមទាំងទំនិញល្បីៗពី Apple និង Samsung ។

ប្រភព ៖ Reuters

Translate by Chan Ratanak ,Edited by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *