ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast រាយការណ៍ពីការខាតបង់ប្រាក់២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្រោយមិនអាចសម្រេចគោលដៅលក់រថយន្ត​
Asia Business

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast រាយការណ៍ពីការខាតបង់ប្រាក់២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្រោយមិនអាចសម្រេចគោលដៅលក់រថយន្ត​

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានរាយការណ៍ពីការខាតបង់ប្រាក់ជាង ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ បន្ទាប់ពីខកខានក្នុងការសម្រេចគោលដៅលក់របស់ខ្លួន បើទោះបីជាប្រាក់ចំណូលក្រុមហ៊ុនកើនឡើង ៩០ ភាគរយក៏ដោយ។

 

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាមកំពុងព្យាយាមចូលឲ្យកាន់តែជ្រៅទៅក្នុងទីផ្សារអន្តរជាតិក្នុងគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីយក្សនៅលើពិភពលោកដូចជា Tesla និង BYD ជាដើម។

 

VinFast បាននិយាយនៅក្នុងឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រអាម៉េរិកថា ប្រាក់ចំណូលសរុបរបស់ខ្លួនក្នុងឆ្នាំ ២០២៣ មានចំនួន ១,១៩ពាន់លានដុល្លារ កើនឡើង ៩១ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ។ ប៉ុន្តែក្រុមហ៊ុនក៏បានរាយការណ៍ពីការខាតបង់ចំនួន ២,៣៩ ពាន់លានដុល្លារ កើនឡើង ១៤,៧ ភាគរយបើធៀបនឹងឆ្នាំ ២០២២ បន្ទាប់ពីមិនអាចសម្រេចគោលដៅ​លក់រថយន្តអគ្គិសនីរបស់ខ្លួន ។

 

ក្រុមហ៊ុន Vinfast លក់ថយន្តអគ្គិសនីសរុបចំនួន ៣៤,៩៥៥ គ្រឿង​ក្នុងឆ្នាំ ២០២៣ ដែលស្មើនឹង ១,០៩ ពាន់លានដុល្លារ និងកើនឡើង ១១១ ភាគរយធៀបនឹងឆ្នាំ២០២២ ប៉ុន្តែតួលេខនោះគឺតិចជាងគោលដៅលក់រថយន្តឲ្យបាន ៥០,០០០ គ្រឿងរបស់ VinFast ។

 

ក្រុមហ៊ុន Vinfast បាននិយាយថា ខ្លួននឹងបង្កើនគោលដៅលក់រថយន្តរបស់ខ្លួនដល់ ១០០,០០០ គ្រឿងនៅឆ្នាំ ២០២៤ ហើយផ្តោតលើការជ្រៀតចូលទីផ្សារអន្តរជាតិផ្សេងទៀត ក្រៅពីសហរដ្ឋអាម៉េរិក កាណាដា និងអឺរ៉ុប ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *