ថ្មីៗនេះក្រុមហ៊ុន Dell បានប្រកាសថា ខ្លួននឹងលុបចោលប្រតិបត្តិការអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនបានបិទការិយាល័យជាច្រើនរបស់ខ្លួននៅពាក់កណ្តាលខែសីហានេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
មកទល់នឹងថ្ងៃនេះ Dell ដែលជាក្រុមហ៊ុនលោកខាងលិចចុងក្រោយបង្អស់បានចេញមកប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងដកអាជីវកម្មទាំងអស់ចេញពីប្រទេសរុស្ស៊ី ។
ទីភ្នាក់ងារសារព័ត៌មានផ្នែកបច្ចេកវិទ្យាមួយក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ថា ក្រុមហ៊ុន Dell នឹងដកខ្លួនចេញពីប្រទេសរុស្ស៊ី ហើយក៏នឹងបញ្ឈប់បុគ្គលិកទាំងអស់នៅក្នុងប្រទេសរុស្ស៊ីផងដែរ ។