កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រុមហ៊ុន ExxonMobil បានគំរាមប្តឹងរដ្ឋាភិបាលរុស្ស៊ី ដោយសារតែរដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូមិនអនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនចាកចេញពីគម្រោងប្រេង និងឧស្ម័ន Sakhalin-1 ។
ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងព្យាយាមចាកចេញពីគម្រោងប្រេង និងឧស្ម័នរុស្ស៊ីនៅតំបន់ Far East ចាប់តាំងពីខែមីនា ប៉ុន្តែថ្មីៗនេះត្រូវបានរារាំងមិនឱ្យធ្វើដូច្នេះដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីដើមខែនេះ ដែលរារាំងអ្នកវិនិយោគពីអ្វីដែលគេហៅថា “រដ្ឋដែលមិនមែនជាមិត្ត” ពីការលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងសហគ្រាសយុទ្ធសាស្ត្រមួយចំនួន រួមទាំងការបណ្តាក់ទុននៅក្នុងគម្រោង Sakhalin ផងដែរ ។ កាលពីខែមីនា ក្រុមហ៊ុន Exxon បានប្រកាសថា ខ្លួននឹងចាកចេញពីគម្រោងដែលមានតម្លៃប្រហែល 4 ពាន់លានដុល្លារ ហើយបញ្ឈប់ប្រតិបត្តិការរុស្ស៊ីទាំងអស់របស់ខ្លួន រួមទាំងគម្រោង Sakhalin-1 ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។