រុស្ស៊ីនិយាយថានេះមិនមែនជាការតាំងចិត្តផ្ដល់មេរៀនដល់អឺរ៉ុបនោះទេ តែគឺដោយសារបញ្ហាបច្ចេកទេស ។
ស្លាបកង្ហារសរុបទាំងអស់ចំនួន9 របស់ស្ថានីយ៍បញ្ជូនឧស្ម័នធម្មជាតិ Portovaya ត្រូវធ្វើការជួសជុល ក្នុងមួយស្លាបកង្ហារប្រើពេលជួសជុលតិចណាស់ក៏ 3ខែដែរ ទម្រាំជួសជុលរួចរាល់ដល់រដូវរងាល្មមតែម្ដង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។
ការវិវត្តន៍នេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មឧស្ម័នធម្មជាតិរុស្ស៊ី ហើយនេះប្រហែលជាការឆ្លើយតបរបស់លោកពូទីនវិញ លើកនេះគឺជាលើកដំបូងហើយដែររុស្ស៊ីឈរជើងបានជាប្រវត្តិសាស្ត្រទប់ទល់បានទៅនឹងការគាបសង្កត់ពីសំណាក់ប្រទេសលោកខាងលិចបាន ។