ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៣០,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់និងអ៊ីស្រាអែលបានចាប់ផ្តើមជិតប្រាំខែមុន ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោក Ashraf al-Qudra បានអំពាវនាវឱ្យ “ចាត់វិធានការជាបន្ទាន់” ពីអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ការស្លាប់ទាំងនេះបន្ថែមទៀត។
ដោយលើកឡើងពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា ប្រធានទីភ្នាក់ងារ USAID បាននិយាយថា អ៊ីស្រាអែលត្រូវការបើកច្រកឆ្លងកាត់បន្ថែមទៀត ដូច្នេះជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់អាចកើនឡើងយ៉ាងខ្លាំង ។
អ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាម៉េរិកបាននឹងកំពុងស្វែងរកបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ ។ បទឈប់បាញ់អាចចាប់ផ្តើមនៅដើមខែរ៉ាម៉ាដាន ជាខែដ៏បរិសុទ្ធរបស់ជនជាតិមូស្លីមដែលចាប់ផ្ដើមថ្ងៃទី ១០ ឬ ១១ ខែមីនា ។
CNN