ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ីបានប្រគល់ភារកិច្ចឱ្យទាហានស៊ីឈ្នួល ដើម្បីកាន់កាប់ផ្នែកនៃសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែនជាសញ្ញាមួយដែលថា រុស្ស៊ីកំពុងខ្វះទាហានថ្មើរជើងប្រយុទ្ធ ខណៈទីក្រុងគៀវបង្កើនការវាយលុកនៅភាគខាងត្បូង ។
ការពឹងផ្អែកកាន់តែខ្លាំងលើទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner ឲ្យកាន់កាប់នៅសមរភូមិជួរមុខ ក្លាយជាសញ្ញាមួយដែលថា យោធារុស្ស៊ីកំពុងស្ថិតក្នុងភាពលំបាកក្នុងរយៈពេល ៦ខែនៃសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ។
ប្រភព ៖ Reuters