កូរ៉េខាងត្បូងនិយាយថា កូនស្រីរបស់លោក គីម ជុងអ៊ុន​ ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីសប្ដាហ៍មុននោះ គឺជាកូនទីពីររបស់លោក គីម
Asia Politic

កូរ៉េខាងត្បូងនិយាយថា កូនស្រីរបស់លោក គីម ជុងអ៊ុន​ ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីសប្ដាហ៍មុននោះ គឺជាកូនទីពីររបស់លោក គីម

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភានៅថ្ងៃអង្គារនេះថា កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលថ្មីៗនេះ ត្រូវបានគេឃើញជាសាធារណៈជាលើកដំបូង នៅឯកន្លែងបាញ់មីស៊ីល គឺជាកូនទីពីររបស់គាត់ ​​ ។

កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសគឺ Hwasong-17 កាលពីថ្ងៃមុនជាមួយភរិយារបស់គាត់គឺលោកស្រី Ri Sol Ju និង “កូនស្រីជាទីស្រឡាញ់” របស់ពួកគេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយរូបថតដែលបង្ហាញពីលោក គីម ជុងអ៊ុន ដើរកាន់ដៃគ្នាជាមួយក្មេងស្រីវ័យក្មេងម្នាក់ពាក់អាវពណ៌ស និងស្បែកជើងក្រហមកាត់កាំជ្រួចដ៏ធំមួយដែលដាក់នៅលើឡានបាញ់បង្ហោះ ហើយមើលអាវុធដែលកំពុងហោះពីចម្ងាយ ។

នៅក្នុងសន្និសីទបិទទ្វារនៅគណៈកម្មាធិការសភា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាទីភ្នាក់ងារចារកម្មសំខាន់របស់ប្រទេសនេះ បានប្រាប់សមាជិកសភាថា ខ្លួនវាយតម្លៃថាកូនស្រីម្នាក់នោះ គឺជាកូនទីពីររបស់លោក គីម ជុងអ៊ុន ឈ្មោះ Ju Ae​ ។

ប្រភព ៖ AP

Leave a Reply

Your email address will not be published. Required fields are marked *