កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងរាប់លានគ្រាប់ទៅរុស្ស៊ីជាថ្នូរនឹងការទទួលបានស្បៀងមកវិញ
Asia Rusia War

កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងរាប់លានគ្រាប់ទៅរុស្ស៊ីជាថ្នូរនឹងការទទួលបានស្បៀងមកវិញ

កូរ៉េខាងជើងបានបញ្ជូនកុងតឺន័រប្រហែល ៦,៧០០ ដែលផ្ទុកគ្រាប់កាំភ្លើងរាប់លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញា ដើម្បីជាថ្នូរនឹងការទទួលបានពីរុស្ស៊ីវិញនូវអាហារ ក៏ដូចជាគ្រឿងបន្លាស់ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធ នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូង ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Wonsik បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា កុងតឺន័រអាចផ្ទុកកាំភ្លើងធំ ១៥២ មីល្លីម៉ែត្រជាង ៣លានគ្រាប់ ។ លោកបន្ថែមថា រោងចក្រផលិតអាវុធកូរ៉េខាងជើងរាប់រយកំពុងដំណើរការក្នុងកម្រិតប្រហែល ៣០ ភាគរយនៃសមត្ថភាពរបស់ពួកគេ ដោយសារកង្វះវត្ថុធាតុដើម និងអគ្គិសនី ប៉ុន្តែរោងចក្រដែលផលិតគ្រាប់កាំភ្លើងធំសម្រាប់ប្រទេសរុស្ស៊ីកំពុងដំណើរការពេញលេញតែម្ដង ។

ទំនាក់ទំនងរុស្ស៊ី និងកូរ៉េខាងជើងកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ បន្ទាប់ពីកាលពីខែកញ្ញា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា និងជំនួយរបស់រុស្ស៊ីសម្រាប់កម្មវិធីផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *