កូរ៉េខាងជើងបង្អួតរថក្រោះប្រភេទថ្មី ខណៈលោក គីម ជុងអ៊ុន ឡើងបើករថក្រោះថ្មីនោះដោយខ្លួនឯងទៀតផង
Asia

កូរ៉េខាងជើងបង្អួតរថក្រោះប្រភេទថ្មី ខណៈលោក គីម ជុងអ៊ុន ឡើងបើករថក្រោះថ្មីនោះដោយខ្លួនឯងទៀតផង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធយោធាមួយដោយមានការចូលរួមពីរថក្រោះប្រយុទ្ធថ្មីប្រភេទថ្មីបំផុតរបស់ខ្លួន នៅក្នុងការបង្ហាញកម្លាំងចុងក្រោយដោយរដ្ឋឯកោមួយនេះ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានបញ្ចប់សមយុទ្ធរួមគ្នា។

KCNA បាននិយាយថា លោក គីមបានសម្តែងការពេញចិត្តជាខ្លាំងដែលប្រភេទរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មីដោយបានហៅថា ជារថក្រោះខ្លាំងបំផុតរបស់ពិភពលោក ។ ក្នុងអំឡុងពេលហ្វឹកហាត់ រថក្រោះធុនធ្ងន់បានផ្លាស់ទីជុំវិញកាលៈទេសៈប្រយុទ្ធដ៏លំបាកៗផ្សេងៗ ហើយបានបាញ់ចំគោលដៅ។ KCNA បាននិយាយថា លោក គីម បានឡើងបើករថក្រោះប្រភេទថ្មីដោយខ្លួនឯងផងដែរ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *