កូរ៉េខាងជើងបង្ហាញគ្រាប់មីស៊ីលនុយក្លេអ៊ែរដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក នៅពេលធ្វើព្យុហយាត្រានាពេលរាត្រីកន្លងទៅ
Asia

កូរ៉េខាងជើងបង្ហាញគ្រាប់មីស៊ីលនុយក្លេអ៊ែរដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក នៅពេលធ្វើព្យុហយាត្រានាពេលរាត្រីកន្លងទៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានបង្ហាញសាច់ដុំនៃការផលិតមីស៊ីលរបស់ខ្លួនក្នុងអំឡុងពេលព្យុហយាត្រានាពេលរាត្រី ដោយបង្ហាញនូវកាំជ្រួចផ្លោងអន្តរទ្វីប (ICBMs) ច្រើនជាងពេលមុនៗទាំងអស់ និងបានបង្ហាញអំពីអាវុធឥន្ធនៈរឹងថ្មីទៀតផង។ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានាពេលរាត្រីដ៏ធំមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ដើម្បីប្រារព្ធខួបលើកទី 75 នៃការបង្កើតកងទ័ពរបស់ខ្លួន។

ដោយគេឃើញថា មេដឹកនាំ គីម ជុងអ៊ុន បានចូលរួមជាមួយកូនស្រីរបស់គាត់ ដែលត្រូវបានគេសម្លឹងមើលឃើញថាអាចដើរតួជាអ្នកដឹកនាំនាពេលអនាគតនៅក្នុងរបបផ្តាច់ការតំណពូជនេះ។ ហើយ KCNA បាននិយាយថា កាំជ្រួច ICBMs បានបង្ហាញពីសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ដ៏អស្ចារ្យបំផុត របស់កូរ៉េខាងជើង ដោយបន្ថែមថា ក្បួនដង្ហែក៏មានការបង្ហាញអំពីគ្រឿងនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា មីស៊ីល Hwasong-17 ចំនួន 11 គ្រាប់ ដែលជាមីស៊ីល ICBMs ដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលត្រូវបានគេសង្ស័យថា មានចម្ងាយវាយប្រហារស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរនោះក៏ត្រូវបានយកមកបង្ហាញផងដែរ។

ចំណែកឯលោក Ankit Panda មកពី Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បាននិយាយនៅលើ Twitter ថា នេះគឺជាមីស៊ីល ICBM ច្រើនជាងអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមកនៅក្នុងក្បួនដង្ហែរបស់កូរ៉េខាងជើង ។

ដោយលោកបានបន្ថែមថា ប្រសិនបើមីស៊ីល ICBMs ទាំងនោះត្រូវបានបំពាក់ដោយក្បាលគ្រាប់ជាច្រើន នោះចំនួននោះអាចគ្រប់គ្រាន់ដើម្បីកម្ទេចប្រព័ន្ធការពារកាំជ្រួចដែលមានស្រាប់របស់សហរដ្ឋអាម៉េរិកផងដែរ។

ប្រភព៖ RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *