កូរ៉េខាងជើងនិយាយថា សមយុទ្ធរបស់អាម៉េរិកបានជំរុញឱ្យស្ថានការណ៍របស់ឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗហើយ
Asia World

កូរ៉េខាងជើងនិយាយថា សមយុទ្ធរបស់អាម៉េរិកបានជំរុញឱ្យស្ថានការណ៍របស់ឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗហើយ

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរបស់សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួនបានរុញស្ថានការណ៍ឱ្យកាន់តែតឹងតែងឡើងៗ និងបានគំរាមបង្វែរឧបទ្វីបនេះឱ្យទៅជា ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមដ៏ធ្ងន់ធ្ងរជាងនេះ។ បើយោងតាម សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងការចរចាទេ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តគោលនយោបាយអរិភាពនោះ។

រីឯ អ្នកនាំពាក្យក្រសួងដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់បានឈានដល់បន្ទាត់ក្រហមខ្លាំងដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធា និងអំពើអរិភាពរបស់សហរដ្ឋអាម៉េរិក និងកងកម្លាំងវ៉ាលិសនៅក្នុងឧបទ្វីបនេះ ។ ដោយ សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd Austin នៅក្នុងសប្តាហ៍នេះ ។

ដោយ កាលពីថ្ងៃអង្គារលោក Austin និងសមភាគីកូរ៉េខាងត្បូងបានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ អាវុធយុទ្ធសាស្ត្រ បន្ថែមទៀតដូចជា នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងទប់ស្កាត់សង្គ្រាមផ្សេងៗនោះ។

Source : RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *