ការបើកចំហព្រំដែនទទួលអ្នកដំណើរចិនគឺជា យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
Asia Economic

ការបើកចំហព្រំដែនទទួលអ្នកដំណើរចិនគឺជា យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយមានការព្រួយបារម្ភចំពោះការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន ឧស្សាហកម្មទេសចរណ៍ពិភពលោកឥឡូវនេះត្រូវតែដោះស្រាយដោយឈឺក្បាលដើម្បីឱ្យបំណងប្រាថ្នារបស់ខ្លួនក្លាយជាការពិត ។ ឥឡូវនេះប្រទេសនានាកំពុងពិចារណាថាតើត្រូវចូលរួមក្នុងការបើកដំណើរការឡើងវិញភ្លាមៗ ឬរង់ចាំមើលថាតើហានិភ័យនៃរលកមេរោគកូវីដ-19 កើតឡើងនៅកន្លែងផ្សេងៗមានសភាពការណ៍យ៉ាងដូចម្តេច?

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ហាក់ដូចជាត្រៀមខ្លួនរួចហើយលើបញ្ហានេះ ដោយប្រទេសភាគច្រើនមិនដាក់វិធានការណាមួយឡើយ។ ហើយនៅថ្ងៃចន្ទ ទី 9 ខែមករា រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បានបញ្ជាក់ថា មិនមានការផ្លាស់ប្តូរចំពោះវិធានការព្រំដែនរបស់ប្រទេសសិង្ហបុរីទេ អ្នកដំណើរទាំងអស់ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងពេញលេញ ឬមានលទ្ធផលតេស្តអវិជ្ជមានមុនពេលចេញដំណើរ ។

ចំណែកប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដែលតឹងតែងជាងគេ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងដំណើរការផ្លូវពិសេសសម្រាប់អ្នកធ្វើដំណើររបស់ប្រទេសចិន នៅចំណុចច្រកអន្តរជាតិរបស់ខ្លួន ជាមួយនឹងការធ្វើតេស្តនៅពេលមកដល់ ។ ហើយនៅប្រទេសផ្សេងៗដូចជា សហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុបបានដាក់តម្រូវការធ្វើតេស្ដកូវីដដល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិនផងដែរ។

Source: CNA

Translated by Chanratanak and Edited by Visal

Leave a Reply

Your email address will not be published. Required fields are marked *