Breaking News

ការ​បាញ់​ប្រហារ​បាន​ផ្ទុះ​ឡើង​រវាង​​ឆ្មាំ​ព្រំដែន​ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បាននិយាយថា ការបាញ់ប្រហារបានផ្ទុះឡើងនៅថ្ងៃពុធនេះ រវាងឆ្មាំយាមល្បាតតាមព្រំដែនរបស់កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

ខណៈពេលដែលប៉ុន្មានឆ្នាំថ្មីៗនេះ មានការប៉ះទង្គិចគ្នាញឹកញាប់នៅតាមព្រំដែន ឧបទ្ទវហេតុចុងក្រោយបំផុតបន្ទាប់ពីការប្រយុទ្ធគ្នាកាលពីថ្ងៃអង្គាររវាងអតីតសាធារណរដ្ឋសូវៀតពីរផ្សេងទៀតគឺ អាមេនី និងអាស៊ែបៃហ្សង់ ដែលជាអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីឆ្នាំ 2020 ។ ​

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បាននិយាយថា ឆ្មាំព្រំដែនកៀហ្ស៊ីស៊ីស្ថាន បាននិយាយថា ឆ្មាំរបស់តាជីគីស្ថានបានបើកការបាញ់ប្រហារ ហើយឆ្មាំកៀហ្ស៊ីស៊ីស្ថានបានប្រើប្រាស់អាវុធជាការឆ្លើយតប ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version