កងទ័ពអ៊ុយក្រែនអះអាងថា ខ្លួនកំពុងឡោមព័ទ្ធកងទ័ពរុស្ស៊ីនៅក្នុងទីក្រុង Lyman ខណៈលោក ពូទីន ប្រកាសបញ្ជូលតំបន់ចំនួន៤របស់អ៊ុយក្រែនទៅក្នុងសហព័ន្ធរុស្ស៊ី​
Breaking News

កងទ័ពអ៊ុយក្រែនអះអាងថា ខ្លួនកំពុងឡោមព័ទ្ធកងទ័ពរុស្ស៊ីនៅក្នុងទីក្រុង Lyman ខណៈលោក ពូទីន ប្រកាសបញ្ជូលតំបន់ចំនួន៤របស់អ៊ុយក្រែនទៅក្នុងសហព័ន្ធរុស្ស៊ី​

កងកម្លាំងអ៊ុយក្រែនកំពុងឡោមព័ទ្ធកងទ័ពរុស្ស៊ីនៅក្នុងតំបន់នៃបន្ទាយដ៏រឹងមាំភាគខាងកើតនៃទីក្រុង Lyman ហើយមានផ្លូវដឹកជញ្ជូនទាំងអស់ចូលទៅក្នុងតំបន់នេះកំពុងស្ថិតនៅក្រោមការបាញ់ផ្លោង ។ នេះបើយតាមអ្នកនាំពាក្យយោធាអ៊ុយក្រែនបានប្រាប់ទូរទស្សន៍សាធារណៈ Suspilne ​នៅថ្ងៃសុក្រនេះ ។

​ប្រសិនបើមានការបញ្ជាក់ថារឿងនេះជាការពិតនោះ បង្ហាញថា រុស្ស៊ីកំពុងស្ថិតនៅលើចំណុចខ្សោយនៃយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ Donbas ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបញ្ជូលតំបន់ Donetsk ,Luhansk , Zaporozhye និង Kherson ទៅក្នុងប្រទេសរុស្ស៊ី ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *