កងទ័ពជើងទឹកជប៉ុន អាម៉េរិក កូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល 2 គ្រាប់កាលថ្ងៃម្សិលមិញ
Breaking News

កងទ័ពជើងទឹកជប៉ុន អាម៉េរិក កូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល 2 គ្រាប់កាលថ្ងៃម្សិលមិញ

កងកម្លាំងទ័ពជើងទឹករបស់ប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃសុក្រ នេះបើតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ។

MSDF បាននិយាយថា សមយុទ្ធនេះ រួមទាំងសមយុទ្ធប្រឆាំងនាវាមុជទឹក នឹងត្រូវធ្វើឡើងនៅសមុទ្រជប៉ុន ដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងកើត ។

នៅថ្ងៃព្រហស្បតិ៍ អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris គ្រោងនឹងថ្កោលទោសការសាកល្បងអាវុធរបស់កូរ៉េខាងជើងនៅក្នុងទីក្រុងសេអ៊ូល មុនពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់តំបន់គ្មានយោធា (DMZ) នៅឧបទ្វីបកូរ៉េ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *