កងទ័ពកម្ពុជា និងចិនយល់ព្រមបន្តបង្កើនកិច្ចសហប្រតិបត្តិការយោធា
Asia China

កងទ័ពកម្ពុជា និងចិនយល់ព្រមបន្តបង្កើនកិច្ចសហប្រតិបត្តិការយោធា

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានជួបជាមួយលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត។

 

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការឯកភាពលើកិច្ចសហប្រតិបត្តិការយោធាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាននោះ លោក Dong បាននិយាយថា ភាគីទាំងពីរគួរតែពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ប្រើប្រាស់យន្តការសហប្រតិបត្តិការ និងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់សន្តិភាពក្នុងតំបន់។

 

លោក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូររវាងយោធាទាំងពីរ។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *