អ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារបានជ្រៅទៅក្នុងប្រទេសរុស្ស៊ី
Breaking News

អ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារបានជ្រៅទៅក្នុងប្រទេសរុស្ស៊ី

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចឱ្យទីក្រុងគៀវអាចវាយប្រហារបានជ្រៅទៅក្នុងប្រទេសរុស្ស៊ី ។ ថ្មីៗនេះ ទីក្រុងម៉ូស្គូបានព្រមានថា ការបញ្ជូននេះនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជាភាគី​ជម្លោះអ៊ុយក្រែន និងជំរុញឱ្យមានការឆ្លើយតបពីសំណាក់រុស្ស៊ី ។

ថ្លែងទៅកាន់សារព័ត៌មានអ៊ុយក្រែន PBS លោក Kuleba បានអះអាងថា ឧត្តមសេនីយ៍អ៊ុយក្រែន “មានទំនាក់ទំនងដ៏ល្អជាមួយឧត្តមសេនីយ៍អាមេរិក” ហើយពួកគេកំពុងពិភាក្សាអំពី​ការផ្គត់​ផ្គង់អាវុធចម្ងាយឆ្ងាយសម្រាប់​អ៊ុយក្រែន ។

​គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា អាម៉េរិកបានផ្តល់ប្រព័ន្ធបាញ់មីស៊ីល HIMARS ចំនួន ១៦គ្រឿងហើយ ដល់អ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងប្រតិបត្តិការយោធារបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ។ ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ដោយបើកចំហដល់ទីក្រុងកៀវនូវគ្រាប់រ៉ុក្កែត GMLRS ដែលអាចបាញ់ដល់គោលដៅពីចម្ងាយរហូតដល់ 80 គីឡូម៉ែត្រ ប៉ុន្តែបានបដិសេធមិនបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ Army Tactical Missile System (ATACMS) ដែលមានរយៈចម្ងាយបាញ់ដល់ទៅ 300 គីឡូម៉ែត្រ ដោយលើកហេតុផលថាអ៊ុយក្រែនមិន ត្រូវការពួកវាទេ ។

Leave a Reply

Your email address will not be published. Required fields are marked *