អ៊ុយក្រែនរិះគន់អាល្លឺម៉ង់ចំពោះការមិនយល់ព្រមផ្គត់ផ្គង់រថក្រោះ Leopard ដល់អ៊ុយក្រែន
Read Time:2 Minute, 16 Second
Views:384

អ៊ុយក្រែនរិះគន់អាល្លឺម៉ង់ចំពោះការមិនយល់ព្រមផ្គត់ផ្គង់រថក្រោះ Leopard ដល់អ៊ុយក្រែន

0 0

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះពីការមិនអើពើនឹងការអង្វររបស់ទីក្រុងគៀវសម្រាប់ជំនួយរថក្រោះ Leopard និងរថយន្តប្រយុទ្ធសម្រាប់ទ័ពថ្មើរជើង Marder ដោយនិយាយថាទីក្រុងប៊ែរឡាំងបានផ្តល់តែការភ័យខ្លាច និងលេស សម្រាប់ការមិនផ្តល់ផ្នែករឹងយោធាបែបនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើការអំពាវនាវថ្មីមួយទៅកាន់លោកខាងលិច ដើម្បីបង្កើនល្បឿននៃការចែកចាយប្រព័ន្ធសព្វាវុធ ខណៈដែលកងកម្លាំងអ៊ុយក្រែនផ្លាស់ទីដើម្បីពង្រឹងការគ្រប់គ្រងលើទឹកដីដ៏ធំនៃភាគឦសានដែលដណ្តើមបានមកវិញពីប្រទេសរុស្ស៊ី ។

លោក Kuleba បានសរសេរថា យើងខកចិត្តនឹងប្រទេសអាល្លឺម៉ង់ ខណៈដែលអ៊ុយក្រែនត្រូវការរថក្រោះ Leopards and Marders ឥឡូវនេះ ដើម្បីរំដោះប្រជាជន និងជួយសង្គ្រោះពួកគេពីអំពើប្រល័យពូជសាសន៍” ​ ។

គាត់បានសរសេរថា “មិនមានអំណះអំណាងដ៏សមហេតុផលមួយអំពីមូលហេតុដែលអាវុធទាំងនេះមិនអាចផ្គត់ផ្គង់បាននោះទេ គឺមានតែការភ័យខ្លាច និងលេស របស់អាល្លឺម៉ង់ប៉ុណ្ណោះ ។ ​

អាល្លឺម៉ង់បានបញ្ជូនកាំភ្លើងធំស្វ័យប្រវត្តិទៅកាន់អ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី និងលោក Kuleba និយាយថាវាមិនគ្រប់គ្រាន់ទេ ។ លោក Kuleba ជារឿយៗបានរិះគន់អ្វីដែលលោកនិយាយថា គឺជាភាពយឺតយ៉ាវរបស់អាល្លឺម៉ង់ក្នុងការបញ្ជូនសព្វាវុធ ដោយលើកឡើងថា អាល្លឺមង់មានការស្ទាក់ស្ទើរក្នុងការប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post បារាំងនឹងបិទភ្លើងបំភ្លឺរបស់ប៉ម Eiffel ដើម្បីជួយសន្សំសំចៃថាមពល
Next post ក្រុម​ប្រឹក្សា​រុស្ស៊ីមួយក្រុម​ប្រឈមមុខ​នឹង​ការ​រំលាយ​ចោល បន្ទាប់​ពីធ្វើ​ការ​អំពាវនាវ​ឲ្យ​ដក​លោក ​ពូទីន ចេញពីតំណែង